យើងខ្ញុំសូមស្នើឱ្យលោកអ្នកអានសេចក្ដីជូនដំណឹងអំពីឃុកឃីនេះដោយយកចិត្តទុកដាក់ ដោយសារវាមានផ្ទុក នូវព័ត៌មានសំខាន់អំពីថាតើយើងខ្ញុំជានរណា និងយើងខ្ញុំប្រើប្រាស់ឃុកឃី ឬបច្ចេកវិទ្យាស្រដៀងគ្នានៅលើ វិបសាយរបស់យើងយ៉ាងដូចម្ដេច។ គួរតែអានសេចក្តីជូនដំណឹងអំពីឃុកឃីនេះរួមគ្នាជាមួយនឹង សេចក្ដីជូន ដំណឹងអំពីឯកជនភាព របស់យើងខ្ញុំ ដែលមានចែងអំពីរបៀបនិងមូលហេតុដែលយើងខ្ញុំប្រមូលរក្សាទុក ប្រើប្រាស់និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបាន តាមរយៈការប្រើប្រាស់របស់លោកអ្នកលើវិបសាយ របស់យើងខ្ញុំឬទាក់ទងនឹងសេវាកម្មដែលយើងខ្ញុំផ្តល់សិទ្ធិរបស់លោកអ្នក ទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់ លោកអ្នក និងរបៀបទាក់ទងមកយើងខ្ញុំ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីអ្នកមានពាក្យបណ្តឹង។
នៅពេលយើងនិយាយសំដៅលើ "Arçelik-Hitachi", "យើងខ្ញុំ" "របស់យើង" ឬ "ពួកយើង" គឺយើងនិយាយសំដៅ លើក្រុមហ៊ុន Arçelik Hitachi Home Appliances Sales (Singapore) Pte Ltd. យើងខ្ញុំក៏ជាសមាជិករបស់ក្រុមហ៊ុន Arçelik Group ផងដែរ។ អាចស្វែងរកព័ត៌មានបន្ថែមអំពី Arçelik Group នៅលើវិបសាយរបស់ Arçelik នៅទីនេះ។
ប្រសិនបើលោកអ្នកមានសំណួរអំពីប្រតិបត្តិការនៃដំណើរការរបស់ក្រុមហ៊ុនមេរបស់យើងខ្ញុំ គឺក្រុមហ៊ុន Arçelik A.S. លោកអ្នកអាចចូលមើលគោលការណ៍ឯកជនភាពរបស់ពួកគេបាន នៅទីនេះ។
សេចក្ដីជូនដំណឹងអំពីឃុកឃីនេះទាក់ទងទៅនឹងការប្រើប្រាស់របស់លោកអ្នកលើវិបសាយរបស់យើងខ្ញុំនៅ https://www.hitachi-homeappliances.com/kh-en/ (“វិបសាយ”)។
នៅលើគ្រប់វិបសាយរបស់យើងខ្ញុំ យើងខ្ញុំអាចដាក់បញ្ចូលនូវតំណភ្ជាប់ទៅកាន់វិបសាយកម្មវិធីជំនួយ និងកម្ម វិធីរបស់ភាគីទីបី។វិបសាយរបស់ភាគីទីបីដទៃទាំងនេះក៏អាចប្រើប្រាស់ផងដែរនូវឃុកឃី ឬបច្ចេកវិទ្យាស្រដៀង គ្នាស្របតាមសេចក្តីជូនដំណឹងអំពីឃុកឃីដាច់ដោយឡែករបស់ពួកគេ។ សម្រាប់ព័ត៌មានឯកជនភាពទាក់ទង នឹងវិបសាយរបស់ភាគីទីបីដទៃទាំងនេះ សូមចូលមើលសេចក្ដីជូនដំណឹងអំពីឃុកឃីរបស់ពួកគេ តាមការគួរ។
ឃុកឃីគឺជាឯកសារអត្ថបទទំហំតូចមួយដែលត្រូវបានដាក់នៅលើឧបករណ៍របស់លោកអ្នក(ឧ.កុំព្យូទ័រ ស្មាតហ្វូន ឬឧបករណ៍អេឡិចត្រូនិចដទៃទៀត)នៅពេលលោកអ្នកប្រើប្រាស់វិបសាយរបស់យើងខ្ញុំ។ឯកសារឃុកឃីត្រូវបានរក្សាទុកនៅក្នុងកម្មវិធីរុករកវិបរបស់លោកអ្នកហើយអនុញ្ញាតឱ្យយើងខ្ញុំឬភាគីទីបីសម្គាល់លោកអ្នក និងចង ចាំអ្វីៗដូចជាព័ត៌មានលម្អិតផ្ទាល់ខ្លួនឬចំណូលចិត្តអ្នកប្រើប្រាស់របស់លោកអ្នក។ពួកវាក៏ជួយយើងខ្ញុំស្វែងយល់បន្ថែមអំពីរបៀបដែលលោកអ្នកប្រើប្រាស់និងចូលប្រើប្រាស់វិបសាយរបស់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការ កែលម្អ និងធ្វើបច្ចុប្បន្នភាពលក្ខណៈពិសេសនានាបាន។
ឃុកឃីអាចជាឃុកឃី"ដំណើរការជាប់" ឬ "ដំណើរការដោយគ្រា"។ ឃុកឃីដំណើរការជាប់នឹងនៅបន្តដំណើរការ នៅលើឧបករណ៍របស់លោកអ្នកនៅពេលលោកអ្នកអហ្វឡាញរីឯឃុកឃីដំណើរការដោយគ្រានឹងត្រូវបាន លុបចេ ភ្លាមៗ នៅពេលលោកអ្នកបិទកម្មវិធីរុករកវិបរបស់លោកអ្នក។
យើងខ្ញុំប្រើប្រាស់ឃុកឃីដើម្បីជួយយើងខ្ញុំក្នុងការស្វែងយល់បន្ថែមអំពីរបៀបដែលលោកអ្នកប្រើ និងចូលប្រើ ប្រាស់វិបសាយរបស់យើងខ្ញុំ។ ឃុកឃីទាំងនេះអនុញ្ញាតឱ្យយើងខ្ញុំរាប់ចំនួនចូលមើល និងប្រភពចរាចរណ៍ ដើម្បី ឱ្យយើងខ្ញុំអាចវាស់ស្ទង់ និងកែលម្អសមត្ថភាពដំណើរការនៃវិបសាយរបស់យើងខ្ញុំ។ ពួកវាជួយយើងខ្ញុំឱ្យដឹងថា ទំព័រណាដែលពេញនិយមខ្លាំងបំផុត និងតិចបំផុត និងដឹងពីរបៀបដែលអ្នកចូលមើល ធ្វើសកម្មភាពលើ វិបសាយ។
ចំពោះព័ត៌មានបន្ថែមអំពីការប្រើប្រាស់ឃុកឃីរបស់យើង រូមមានទាំងបញ្ជីលម្អិតនៃព័ត៌មានរបស់លោកអ្នក ដែលយើងខ្ញុំនិងអ្នកផ្សេងទៀតអាចនឹងប្រមូលតាមរយៈឃុកឃី សូមមើលខាងក្រោម។
ឃុកឃីដែលយើងដាក់នៅលើឧបករណ៍របស់លោកអ្នកត្រូវបានចាត់ជាប្រភេទដូចខាងក្រោម៖
ឃុកឃីទាំងអស់ដែលត្រូវបានពិពណ៌នាពីដើមមកនៅក្នុងសេចក្តីជូនដំណឹងអំពីឃុកឃីនេះគឺជា "ឃុកឃីភាគី ទីមួយ" ដែលមានន័យថា ពួកវាត្រូវបានកំណត់ និងគ្រប់គ្រងដោយយើងខ្ញុំ។ យូរៗម្តង ភាគីទីបីអាចនឹងកំណត់ ឃុកឃីនៅលើវិបសាយរបស់យើងខ្ញុំ ដែលយើងមិនគ្រប់គ្រង។ ទាំងនេះហៅថា "ឃុកឃីភាគីទីបី"។ ជាឧទាហរណ៍ ករណីបែបនេះនឹងកើតឡើងប្រសិនបើយើងខ្ញុំបានដាក់បញ្ចូលមាតិកាបង្កប់នៅលើទំព័រមួយចំនួននៃវិបសាយ របស់យើងខ្ញុំ។ នៅពេលអ្នកចូលទៅកាន់ទំព័រមួយដែលមានមាតិកាបង្កប់ អ្នកផ្ដល់សេវាកម្មភាគីទីបីអាចនឹង កំណត់ឃុកឃីរបស់ខ្លួនផ្ទាល់នៅលើកម្មវិធីរុករកវិបរបស់លោកអ្នក។
នេះក៏អនុវត្តផងដែរ ប្រសិនបើលោកអ្នកជ្រើសរើសភ្ជាប់ជាមួយគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់យើងខ្ញុំ ដោយចុចលើប៊ូតុងបណ្ដាញទំនាក់ទំនងសង្គមណាមួយនៅលើវិបសាយរបស់យើងខ្ញុំ ព្រោះលោកអ្នកអាចនឹង ត្រូវបានផ្ញើជូននូវឃុកឃីដោយវិបសាយទាំងនេះ។
សូមចំណាំថា យើងខ្ញុំមិនគ្រប់គ្រងឃុកឃីទាំងនេះទេ ហើយក៏មិនអាចចូលប្រើពួកវាបានដែរ។ ឃុកឃីអាចត្រូវ បានចូលប្រើប្រាស់តែដោយភាគីដែលកំណត់ពួកវាដំបូងប៉ុណ្ណោះ។ ដូច្នេះអ្នកគួរតែពិនិត្យមើលវិបសាយភាគីទីបី សម្រាប់ព័ត៌មានបន្ថែមអំពីឃុកឃីទាំងនេះ។ យើងបានរាយបញ្ជីឈ្មោះអ្នកផ្ដល់សេវាកម្មទាំងនេះមួយចំនួន នៅខាងក្រោម និងបានដាក់បញ្ចូលនូវតំណភ្ជាប់បញ្ជាប់ទៅកាន់គោលការណ៍ឯកជនភាពរបស់ពួកគេ៖
លោកអ្នកអាចផ្លាស់ប្តូរការកំណត់កម្មវិធីរុករករបស់លោកអ្នកកុំឱ្យទទួលយកឃុកឃីបានគ្រប់ពេលវេលា។លោកអ្នកអាចស្វែងយល់បន្ថែមអំពីរបៀបរាំងខ្ទប់ឃុកឃីបានដោយចូលទៅកាន់ http://www.allaboutcookies.org/។ សូមចំណាំថា ប្រសិនបើលោកអ្នករាំងខ្ទប់ឃុកឃីទាំងស្រុង វិបសាយជាច្រើននឹងមិនដំណើរការត្រឹមត្រូវទេ ហើយ មុខងារមួយចំនួននៅលើវិបសាយរបស់យើងខ្ញុំក៏នឹងមិនដំណើរការនោះឡើយ។
ប្រសិនបើលោកអ្នកមានសំណួរណាមួយអំពីរបៀបដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬជាទូទៅអំពីការ ជូនដំណឹងនេះ សូមទាក់ទងយើងខ្ញុំ តាមវិធីដូចខាងក្រោម៖
មន្ត្រីការពារទិន្នន័យ
Arcelik Hitachi Home Appliances Sales (Singapore) Pte. Ltd.
438A Alexandra Road
No. 01-01 Alexandra Technopark
Singapore 119967
កំណែនេះត្រូវបានធ្វើបច្ចុប្បន្នភាពមចុងក្រោយនៅខែកញ្ញា ឆ្នាំ 2022។ យើងខ្ញុំអាចធ្វើការកែប្រែខ្លឹមសារ នៃសេចក្ដីជូនដំណឹងអំពីឃុកឃីនេះពីពេលមួយទៅពេលមួយ ហើយនៅពេលយើងខ្ញុំធ្វើដូច្នេះ យើងខ្ញុំនឹង ជូនដំណឹងលោកអ្នកដោយធ្វើបច្ចុប្បន្នភាពបច្ចុប្បន្នកម្មត្រង់ផ្នែកនេះ។
Related Links